ព័ត៌មាន

អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាជំហានទី២ ស្តីពីសន្តិសុខជីវសាស្ត្រ គម្រោង៨១ (Project 81 BIOSEC) បន្តពីជំហានទី១ ដោយបានសហការជាមួយមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE Project 81 BIOSEC)

 

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសិក្ខាសាលាជំហានទី២ ស្តីពីសន្តិសុខជីវសាស្ត្រ គម្រោង៨១ (Project 81 BIOSEC) បន្តពីជំហានទី១ ដោយបានសហការជាមួយមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ ផ្នែកគីមីសាស្រ្ត ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ របស់សហភាពអឺរ៉ុប (EU CBRN CoE Project 81 BIOSEC) ។ អង្គសិក្ខាសាលាបានប្រារព្វទ្បើង និងបានអញ្ជើញថ្លែងសន្ទរកថាបើកក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត លី សុវណ្ណ អ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជានាយក នាយកដ្ឋានប្រយុទ្ធ និងជំងឺឆ្លង នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រមទាំងមានការចូលរួមជាគណៈអធិបតីភាពបើកដោយ លោក John Jones ប្រធានដឹកនាំគម្រោង និងជាមន្ត្រីជំនាញទី១ នៃស្ថាប័នដំណោះស្រាយយុត្តិធម៌ព្រហ្មទណ្ឌប្រកបដោយនិរន្តរភាពអឺរ៉ុប (SCJS Europe) ព្រមទាំងមានការចូលរួមពីមន្រ្តីនៃស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀតផងដែរ។កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃ  ពុធ ១៣កើត ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧  ខែ កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅសណ្ឋាគារ Hyatt Regency Phnom Penh 

សូមជម្រាបផងដែរថា អង្គសិក្ខាសាលា ប្រព្រឹត្តទៅមានរយៈពេលចំនួន ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣ ដោយបានបែងចែកជា ៤ កម្មវិធី និងទៅតាមទីកន្លែងផ្សេងៗពីគ្នា ។ កម្មវិធីទី១ ប្រព្រឹត្តទៅនៅថ្ងៃទី២៥២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ។ កម្មវិធីទី២ ប្រព្រឹត្តទៅនៅថ្ងៃទី២៦២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ កម្មវិធីទី៣ ប្រព្រឹត្តទៅនៅថ្ងៃទី២៧២៨ ខែកញ្ញា ឆ្នាំ២០២៣  នៅសណ្ឋាគារ Hyatt Regency Phnom Penh  និងកម្មវិធីទី៤ ប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ Hyatt Regency Phnom Penh 

គោលបំណងនៃការរៀបចំសិក្ខាសាលានេះទ្បើង៖

   ) ដើម្បីបង្កើនចំណេះដឹងទៅដល់អ្នកចូលរួម និងអ្នកពាក់ព័ន្ធ (Stakeholders) លើការប្រើប្រាស់ដោយសុវត្ថិភាពនូវទូជីវសុវត្ថិភាពកំរិតទី III សម្រាប់ធ្វើការជាមួយមេរោគដែលមានផលវិបាកខ្ពស់។ 

   ) ការចូលរូមពិនិត្យថែទាំ និងសេវាកម្មទៅលើទូជីវសុវត្ថិភាព។ 

   ) ការធ្វើបញ្ជីសារពើភណ្ឌជាតិនៃមេរោគដែលបង្កគ្រោះថ្នាក់ (NIDP) និងការប្រើប្រាស់ឧបករណ៍វាយតម្លៃសមត្ថភាពក្នុងពេលមានតម្រូវការកើតឡើងជាបន្ទាន់។