ព័ត៌មាន

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បា​ន​សហការជាមួយសហភាពអឺរ៉ុប បេីក​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់​តំបន់​សម្រាប់​គ្រូ​បង្គោល​ ” Train The Trainer ” នៅក្នុង​គម្រោង​លេខ៦១ EU CBRN CoE នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការ​អញ្ជើញ​ចូលរួមពី​ ប្រធានវិទ្យាស្ថាន​សន្តិសុខ​អន្តរជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (​ ISEMI ) ប្រធានផ្នែក​ដំណោះស្រាយ​យុត្តិធម៌​ព្រហ្មទណ្ឌ​ប្រកប​ដោយ​ចីរភាព​( SCJS) អនុប្រធាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ (​ European Union to Cambodia ) វគ្គបណ្តុះបណ្តាលនេះដែរនឹងប្រារព្វទ្បើងរយៈពេលចំនួន៥ ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Platation ដោយមានសិក្ខាកាមអញ្ជើញចូលរួមមកពីប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា។

ថ្ងៃ​អង្គារ ១០កើត ខែ ពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បា​ន​សហការជាមួយសហភាពអឺរ៉ុប បេីក​វគ្គ​បណ្ដុះបណ្ដាល​ថ្នាក់​តំបន់​សម្រាប់​គ្រូ​បង្គោល​ ” Train The Trainer ” នៅក្នុង​គម្រោង​លេខ៦១ EU CBRN CoE នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការ​អញ្ជើញ​ចូលរួមពី​ ប្រធានវិទ្យាស្ថាន​សន្តិសុខ​អន្តរជាតិ​ គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (​ ISEMI ) ប្រធានផ្នែក​ដំណោះស្រាយ​យុត្តិធម៌​ព្រហ្មទណ្ឌ​ប្រកប​ដោយ​ចីរភាព​( SCJS) អនុប្រធាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ (​ European Union to Cambodia )
វគ្គបណ្តុះបណ្តាលនេះដែរនឹងប្រារព្វទ្បើងរយៈពេលចំនួន៥ ថ្ងៃ ចាប់ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ Platation ដោយមានសិក្ខាកាមអញ្ជើញចូលរួមមកពីប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា។
សូមជម្រាបផងដែរថា វគ្គបណ្តុះបណ្តាលទាំងនេះ គឺជាគម្រោងមជ្ឈមណ្ឌលឧត្តមភាពកាត់បន្ថយហានិភ័យ គីមី ជីវសាស្រ្ត វិទ្យុសកម្ម នុយក្លេអ៊ែរ របស់សភាពអឺរ៉ុប ( EU CBRN CoE ) លេខ ៦១ ស្តីពីការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់ដែលពាក់ព័ន្ធនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ( SEACHEM ) ដែលមានគោលបំណងសំខាន់ក្នុងការសម្រេចឱ្យបាននូវការពង្រឹងសុវត្ថិភាព និងសន្តិសុខគីមី នៅតំបន់អាស៊ីអាគ្នេយ៍
សកម្មភាពនៃវគ្គបណ្តុះបណ្តាលថ្ងៃទីពីរ : ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានផ្តោតទៅលើមេរៀនមួយចំនួនមានដូចជា៖
– តេីអ្នកណាជាគ្រូបង្គោល
-ការរៀបចំដំណេីរការហ្វឹកហ្វឺនរបស់គ្រូបង្គោល
-ការរៀបចំផែនការហ្វឹកហ្វឺនរបស់គ្រូបង្គោល
-ការរៀបចំសកម្មភាព នឹងផែនការរបស់គ្រូបង្គោល។
-កិច្ចតែងការបង្រៀន
-ការចែករំលែកចំណេះដឹង
-ការវាយតំលៃទៅលើការបង្រៀន
-ការបង្កើតរៀបចំធ្វេីជាលំហាត់
-ការធ្វេីលំហាត់
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ​ ។