ព័ត៌មាន

សិក្ខាសាលាស្តីពី “សេណារីយ៉ូដោយផ្អែកលើកិច្ចពិភាក្សាគោលនយោបាយ!

(សាធារណៈរដ្ឋបារាំង)÷ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី “សេណារីយ៉ូដោយផ្អែកលើកិច្ចពិភាក្សាគោលនយោបាយ (Scenario Based Policy Discussion-SBPD)” ដែលរៀបចំឡើងដោយការិយាល័យកណ្តាលជាតិ នៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (USNCB) និងការិយាល័យទទួលបន្ទុកការរាវរក និងទប់ស្កាត់ការរត់ពន្ធនុយក្លេអ៊ែរ នៃរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរថ្នាក់ជាតិ នៃក្រសួងថាមពលសហរដ្ឋអាមេរិក (DOE/NNSA/NSDD)។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត អគ្គលេខាធិការ ក៏បានឡើងថ្លែងសុន្ទរកថាគន្លឹះ និងមានចំណាប់អារម្មណ៍ចំពោះអង្គសិក្ខាសាលាខាងលើផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត អគ្គលេខាធិការ ក៏បានបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ទ្ធនានាក្នុងការទប់ស្កាត់ ស្វែងរក និងឆ្លើយតបទៅនឹង ការរត់ពន្ធសារធាតុនុយក្លែអ៊ែរ និងសារធាតុវិទ្យុសកម្ម ក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម បណ្ធិត ក៏បានថ្លែងអំណរគុណចំពោះ Mr. Daniel Abeyta, Director of the Office of NSDD/NNSA/U.S. DoE  និង Mr. Greg Hinds, Director counter terrorism at Interpol ព្រមទាំងអ្នកជំនាញទាំងអស់មកពី NSDD ដែលបានរៀបចំសិក្ខាសាលានេះឡើង និងអរគុណដល់ក្រុមការងាររបស់ព្រះរាជាណាចក្រកម្ពុជា ដែលមកពីបណ្តាស្ថាប័នផ្សេងៗបានចូលរួមក្នុងសិក្ខាសាលាខាងលើនេះផងដែរ។

សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយ:ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងលីយ៉ុង សាធារណៈរដ្ឋបារាំង៕