ព័ត៌មាន

សិក្ខាសាលាស្តីពីការធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ព័ត៌មានក្នុងការបង្ក្រាបការចរាចរវិទ្យុសកម្ម និងនុយក្លេអ៊ែរខុសច្បាប់!

(ប្រទេសវៀតណាម)÷ ឧត្តមសេនីយ៍ត្រី សួន ដុស នាយករង វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការធ្វើឱ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរ ព័ត៌មានក្នុងការបង្ក្រាបការចរាចរវិទ្យុសកម្ម និងនុយក្លេអ៊ែរខុសច្បាប់ ដែលមានសមាសភាពចូលរួមសរុប៣៩ នាក់ មកពីបណ្តាប្រទេសចំនួន០៨ ។
សិក្ខាសាលានេះ គឺមានគោមបំណង សំខាន់លើ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងមន្ត្រីសន្តិសុខរដ្ឋ ដើម្បីរៀបចំផែនការ និងអនុវត្តប្រតិបត្តិការស៊ើបការណ៍សម្ងាត់ និងការអនុវត្តច្បាប់ ដើម្បីរារាំងការប៉ុនប៉ងជួញដូរសម្ភារៈវិទ្យុសកម្ម និងនុយក្លេអ៊ែរ (RN) និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការសម្របសម្រួល និងការចែករំលែកព័ត៌មានក្នុងចំណោមប្រទេសដែលចូលរួមអំពីអំពើខុសច្បាប់ពាក់ព័ន្ធនឹងសម្ភារៈ វិទ្យុសកម្ម និងនុយក្លេអ៊ែរ (RN) ។
សិក្ខាសាលាខាងនេះបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៣០ ដល់ ៣១ ខែ តុលា ឆ្នាំ២០២៤ នៅសណ្ឋាគា Hilton ទីក្រុង ដាណាង ប្រទេសវៀតណាម៕