ព័ត៌មាន

សិក្ខាសាលាស្ដីពីការលើកកម្ពស់សកលភាវូបនីយកម្ម នៃវិសោធនកម្មអនុសញ្ញា ស្ដីពីការការពាររូបបវ័ន្តសម្ភារៈនុយក្លេអ៊ែរ និងអនុសញ្ញាអន្តរជាតិស្ដីពីការបង្ក្រាបអំពើភារវកម្មនុយក្លេអ៊ែរ !

(ប្រទេសអូទ្រីស)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម រួមជាមួយឯកឧត្តម អ៉ឹង អៀង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានអាជ្ញាធរជាតិអាវុធគីមី និងវរសេនីយ៍ទោ ដេត ណាឫទ្ធី បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពីការលើកកម្ពស់សកលភាវរូបនីយកម្ម នៃវិសោធនកម្មអនុសញ្ញា ស្ដីពីការការពាររូបវ័ន្តសម្ភារៈនុយក្លេអ៊ែរ និងអនុសញ្ញាអន្តរជាតិស្ដីពីការបង្ក្រាបអំពើភេរវកម្មនុយក្លេអ៊ែរ (IAEA-UNODC Seminar to promote the universalization of the Amendment to the Convention on the Physiscal Protection of Nuclear Material and the International Convention of the Suppression of Acts of Nuclear Terrorism) ដែលបានរៀបចំឡើងដោយ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) សហការជាមួយការិយាល័យទទួលបន្ទុកផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម របស់អង្គការសហប្រជាជាតិ (UNODC) ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅមានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ រហូតដល់ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស៕