(ប្រទេសស្វីស)÷ ឧត្តមសេនីយ៍ទោ នឿន ប្រាជ្ញា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី នៃអគ្គលេខាដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់តំបន់ (Global Workshop for BWC National Contact Point) ដែលមាន សមាសភាពចូលរួមសរុបចំនួន ១០៨រូប មកពី៩២ប្រទេស។
សិក្ខាសាលានេះមានការចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងការធ្វេីលំហាត់ជាក្រុម ដើម្បីជួយសម្រួលដល់ការបំផុសគំនិតជុំវិញប្រធានបទ BWC សំខាន់ៗ និងផ្ដល់ការ ណែនាំជាក់ស្តែងសម្រាប់ NCPs ។ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ និងការអនុវត្តរួមគ្នាលើប្រធានបទសំខាន់ៗ ទាក់ទងនឹងការអនុវត្តថ្នាក់ជាតិនៃអនុសញ្ញាអាវុធជីវសាស្ត្រ BWC និងតួនាទីទំនាក់ទំនងជាតិ NCPs ។
សិក្ខាសាលានេះបានប្រព្រឹត្តទៅរយ:ពេល២ថ្ងៃចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៕






