ព័ត៌មាន

សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ បាន​ទទួល​ស្វាគមន៍​ ឯកឧត្តម​ វូ​ ក្វាងមីញ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និងពេញសមត្ថភាព​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ប្រចាំព្រះរាជាណាចក្រកម្ពុជា​

រសៀល​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២១ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិ បាន​ទទួល​ស្វាគមន៍​ ឯកឧត្តម​ វូ​ ក្វាងមីញ​ ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និងពេញសមត្ថភាព​ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ចប់អាណត្តិ​ការទូត​ ចូល​ជួប​សម្ដែង​ការ​គួរសម​ ជម្រាប​លា​ នៅអគារ​មិត្ត​ភាព​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។