ព្រឹកថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី ០៤ ខែ តុលា ឆ្នាំ២០១៩
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងសហការី អញ្ជើញចូលរួមប្រជុំសភា សម័យ ប្រជុំសភាលើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ច ព្រមព្រៀងរវាង ព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី។
បានបន្តពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និង អង្គការហាមឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធិនិងអភ័យឯកសិទ្ធិរបស់អង្គការហាមឃាត់អាវុធគីមី សេចក្តីព្រាងច្បាប់នេះមានបីមាត្រា។
ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភាជាអ្នកអានរបាយការណ៍ពី លទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ជូនអង្គសភា។
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងសហការី តំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
#nacw.gov.kh/news#សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦!