ថ្ងៃប្រហស្បត៌ ១១រោច ខែអស្សុជឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនិងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៩!
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានដឹកនាំក្រុមការងារចូលរួមសន្និសីទអន្តរជាតិស្តីពី NCT Asia 2019 នៅទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី កាល ពីថ្ងៃទី២២-២៤ ខែតុលាឆ្នាំ២០១៩។
ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា បានធ្វើបទបង្ហាញអំពីបញ្ហាអាវុធគីមីនិងអាវុធមិនទាន់ផ្ទុះនៅប្រទេសកម្ពុជា។
សន្និសីទនេះបានរៀបចំឡើងដោយស្ថាប័ន NCT ដែលមានការចូលរួមពីភ្ញៀវជាតិ អន្តជាតិ ដូចជា កម្ពុជា កូរ៉េ ម៉ាឡេស៊ី សហរដ្ឋអាមរិក សហគមន៍អ៊ឺរ៉ុប និងក្រុមហ៊ុនអន្តជាតិជាច្រើនទៀត។
ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក៏បានជួបពិភាក្សាការងារទ្វេភាគី ជាមួយភាគីកិច្ចសហប្រតិបត្តិការប្រទេសមួយចំនួន។ ទន្ទឹមនោះ ឯកឧត្តមក៏បានចូលរួមតាំងពិពណ៍ ឧបករណ៍ ម៉ាស៊ីនពាក់ព័ន្ធ អាវុធគីមី ឧបករណ៍ស្រាវជ្រាវពិសោធន៍ CBRN (ជីវសាស្ត្រ គីមីសាស្ត្រ និងវិទ្យុសកម្ម)។
#ប្រទេសម៉ាឡេស៊ី@NCT Asia 2019