(ប្រទេសថៃ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានធ្វើការដឹកនាំមន្រ្តី អគ្គលេខាធិការដ្ឋាន អ.អ.ជ.អ.គ អញ្ជើញចូលរួមសន្និសីទថ្នាក់តំបន់ នៃគម្រោងលេខ៨១ ស្ដីពីការគ្រប់គ្រងឲ្យកាន់តែប្រសើរឡើងនៅសន្តិសុខជីវសាស្ត្រ(BIOSEC Enhanced Biosecurity in southeast-Asia) និងកិច្ចប្រជុំតុមូលសម្រាប់មន្ត្រីបង្គោលថ្នាក់ជាតិ(Round Table Meeting for the NFPs) របស់មជ្ឈមណ្ឌលឧត្តមភាពផ្នែកគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៃសហភាពអឺរ៉ុប(EU CBRN CoE)។
សិក្ខាសាលានេះបានប្រព្រឹត្តទៅមានរយៈពេល០៥ ថ្ងៃ ចាប់ពីថ្ងៃទី ០២ រហូតដល់ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ៕









