ថ្ងៃអង្គារ ១៥ កើត ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលជំនាញ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលឆមាសទីមួយ និងទិសដៅអនុវត្តឆមាសទី២ រួមទាំងត្រួតពិនិត្យមេរៀនផ្សព្វផ្សាយច្បាប់ និងត្រៀមចុះផ្សព្វផ្សាយច្បាប់ ពិភាក្សារៀបចំផែនការការងារ ៥ឆ្នាំ(២០២៤-២០២៨) និងពិភាក្សាការងារហ្វឹកហ្វឺនកម្លាំងឆ្លើយតបឆ្នាំ២០២៣ ពិភាក្សាការងារទូទៅក្នុងអង្គភាព ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩:០០នាទីព្រឹក នៅសាលប្រជុំថ្មី អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី(អគាC ខាន់ទី៣ ជាន់ទី៣)។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ