ព័ត៌មាន

ពិធីប្រកាសបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី”CBRN Table top and field Exercises, Simulation, Training (TEST) to mitigate risks” នៃគម្រោងលេខ ១០៦ ជំហានទី២!

(ក្រសួងការពារជាតិ)៖ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត អគ្គលេខាធិការរង និងជានាយកវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី”CBRN Table top and field Exercises, Simulation, Training (TEST) to mitigate risks” នៃគម្រោងលេខ ១០៦ ជំហានទី២ ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី លោក John Jones ប្រធានដឹកនាំគម្រោងលេខ១០៦ មន្ត្រីជំនាញISEMI និងមន្រ្តីអាជ្ញាធរជាតិអាវុធគីមី ផងដែរ។
គោលបំណងនៃការបង្កើតសិក្ខាសាលាបណ្តុះបណ្តាលនេះទ្បើង ដើម្បីបង្កើនសមត្ថភាពទៅដល់កម្លាំងឆ្លើយតប CBRN របស់អាជ្ញាធរជាតិអាវុធគីមី ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនក្នុងប្រតិបត្តិការយកសំណាកភ្នាក់ងារគីមីក្នុងប្រទេសកម្ពុជា។
សិក្ខាសាលានេះនឹងប្រព្រឹត្តទៅរយៈពេលចំនួន៩ថ្ងៃ ពីថ្ងៃទី២ ខែធ្នូ ឆ្នំា២០២៤ ដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងពីថ្ងៃទី៩ ខែធ្នូ ឆ្នំា២០២៤ រហូតដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងការពារជាតិ និងវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី លង្វែក។
ពិធីប្រកាសបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅនៅ ថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នៅក្រសួងការពារជាតិ៕