(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ថ្លែងសន្ទរកថាបិទសិក្ខាសាលាជាតិស្តីពីការគ្រប់គ្រងឱ្យកាន់តែប្រសើរទ្បើងនូវសន្តិសុខជីវសាស្រ្ត នៅក្នុង
តំបន់អាស៊ីអាគ្នេយ៍នៃគម្រោងលេខ៨១ ជំហានទី៣ របស់មជ្ឈមណ្ឌលឧត្តមភាព CBRN សហភាព
អឺរ៉ុប (EU CBRN CoE Project 81-BIOSEC) ព្រមទាំងមានការចូលរួមជាគណៈអធិបតីពី
ឯកឧត្តម វេជ្ជបណ្ឌិត លី សុវណ្ណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងលោក John Jones ប្រធានគម្រោងលេខ៨១ ព្រមទាំងមន្ត្រីនៃអាជ្ញាធរជាតិអាវុធគីមី មន្ត្រីជំនាញមកពីទីភ្នាក់ងារសន្តិសុខ សុខភាពចក្រភពអង់គ្លេស និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធផងដែរ។
សិក្ខាសាលានេះមានរយ:ពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទទួលបានភាពជោគជ័យយ៉ាងរលូន និងគួរជាទីគាប់ចិត្ត ។ សិក្ខាសាលានេៈបានផ្តល់នូវចំណេះដឹងក្នុងការអនុវត្តនៃវិញាសារការរៀបចំបង្កើតក្រុមលំហាត់ហ្វឹកហ្វឺនដើម្បីធ្វើការសាកល្បងលើការអនុវត្តច្បាប់សន្តិសុខជីវសាស្រ្ត និងការគ្រប់គ្រងឧប្បត្តិហេតុនៅព្រះរាជាណាចក្រកម្ពុជា។ ថ្លែងក្នុងឱកាសនៃការបិទសិក្ខាសាលានេៈដែរ ឯកឧត្តម បណ្ឌិត បានគូសបញ្ជាក់ថាយើងត្រូវតែបន្តពង្រឹងចំណេះដឹងសមត្ថភាពអោយកាន់តែប្រសើរឡើង ព្រោះយើងមិនអាចគ្រោងទុកបានមុនពីសភាពការណ៍លើពិភពលោក នឹងមានអ្វីកើតទ្បើង ដូច្នេៈយើងត្រូវតែរៀបចំពង្រឹងសមត្ថភាពឱ្យបានគ្រប់គ្រាន់ក្នុងការត្រៀមលក្ខណៈជាប់ជានិច្ច សម្រាប់ដំណោៈស្រាយបញ្ហាជូនសង្គមជាតិ ទន្ទឹមនឹងនោៈ ឯកឧត្តម បណ្ឌិត ក៏បាន សំណូមពរទៅកាន់ លោកJohn Jones ប្រធានគម្រោងលេខ៨១ ជាពិសេសសហភាពអឺរ៉ុប សូមជួយកម្ពុជាបន្តទៅទៀត ។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត បានជូនលិខិតថ្លែងអំណរគុណដល់លោក John Jones ប្រធានគម្រោងលេខ៨១ និងក្រុមការងារ ព្រមទាំងជូនលិខិតបញ្ជាក់ពីការចូលរួមសិក្ខាសាលាទៅដល់សិក្ខាកាមទាំងមូលផងដែរ។
ពិធីប្រកាសបិទបញ្ចប់សិក្ខាសាលាបានប្រព្រឹត្តទៅនៅ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ច
ស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh៕