រសៀលថ្ងៃសុក្រ ០៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជា ប្រធានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញ ជា គណៈអធិបតីក្នុងពិធី ប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត អគ្គលេខាធិការរង នៃអគ្គលេខធិការដ្ឋានអាជ្ញាធរ ជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បច្ចុប្បន្នជា នាយកវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារ ធាតុគីមី អគ្គលេខធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បន្ថែមលើមុខងារបច្ចុប្បន្ន។
បន្ទាប់ពីលោកវរសេនីយ៏ត្រី ម៉ន ចាន់ណា គោរពរាយការណ៏ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុ សកម្មរួចមក។ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ប៊ុនថន នាយករង នាយកដ្ឋាន បុគ្គលិក ក្រសួងការពារជាតិ បានឡើងអានប្រកាសតែងតាំងផ្លាសប្តូរមុខងារ។
ក្នុងឧ៌កាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន ម៉ារ៉ូត អគ្គលេខា ធិការ រង នៃនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ជានាយក វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍ សារធាតុគីមីបានឡើងប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងកសាងអង្គភាពឲ្យបាន រឹងមាំលើគ្រប់វិស័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ក៏បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ត្រូវកំណត់អោយបានច្បាស់លាស់អំពីសតិអារម្មណ៍នយោបាយ ព្រោះថាយើងជា កងយោធពលខេមរភូមិន្ទ ត្រូវគោរព ទៅតាមវិន័យរបស់កងទ័ព គោរពបទបញ្ជាថ្នាក់លើ គោរពពេលវេលាធ្វើការងារ ខិតខំប្រឹងប្រែងអនុវត្តន៍អោយបានសំរេចនូវភារកិច្ចដែលបានទទួល។
ត្រូវអនុវត្តន៍អោយបានល្អតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អោយគ្រប់ប្រភេទទ័ពជំនាញទំាងអស់ត្រូវខិតខំលើកកំពស់
សមត្ថភាពរបស់ខ្លួន អោយបានខ្លាំងក្លា និងកាន់តែស៊ីជំរៅបន្ថែមទៀត សំដៅពង្រឹងនិង ពង្រីកវិស័យការពារ ជាតិ។ ដូច្នេះនាយទាហានដែលត្រូវបានតែងតាំងមុខងារថ្មី ត្រូវប្រឹងប្រែងខិតខំបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពអង្គភាពអោយបានសមស្របទៅតាមការរីកចំរើនលើវិស័យបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន។
ជាទីបញ្ចប់ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មបានជូនពរ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ទំាងអស់ក្នុង អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី អោយបានសុក្ខភាពល្អប្រាជ្ញាឈ្លាសវៃ និងជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឍ្លាតឡើយ៕