ព័ត៌មាន

ពិធីទស្សនកិច្ចនៅមន្ទីរពិសោធន៍ BSL3 របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា!

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ចូលរួមក្នុងពិធីទស្សនកិច្ចនៅមន្ទីរពិសោធន៍ BSL3 របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។
នៅក្នុងពិធីទស្សនកិច្ចនៅមន្ទីពិសោធន៍ BSL3 នោះ ឯកឧត្តម បណ្ឌិត ក៏បានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងមន្ត្រីជំនាញផ្សេងៗទៀត។ បន្ទាប់ពីបានសំណេះសំណាលរួច ឯកឧត្តម បណ្ឌិត ក៏បានចូលទស្សនកិច្ចផ្ទាល់នៅក្នុងបន្ទប់ពិសោធន៍ BSL3 ផងដែរ បន្ថែមពីនេះទៀត ឯកឧត្តម សង្ឃឹមថានឹងអាចមានវគ្គបណ្ដុះបណ្ដាល សម្រាប់មន្ត្រីរបស់អាជ្ញាធរជាតិអាវុធគីមីផងដែរ ក្នុងគោលបំណងពង្រឹងចំណេះជំនាញឲ្យបានទៅតាមស្តង់ដាររបស់អន្តរជាតិ។
ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤:០០នាទីរសៀល នៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។