ព័ត៌មាន

ពិធីជូនដំណើរគណៈប្រតិភូអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី !

(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម អញ្ជើញដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ទៅទស្សនកិច្ចសិក្សា និងផ្លាស់ប្ដូរបទពិសោធន៍ផ្នែកជំនាញ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤-១៧ ខែឧសភា ឆ្នាំ២០២៤។ ដោយមានការចូលរួមជូនដំណើរពីអគ្គលេខាធិការរង និងនាយករងផងដែរ។
ពិធីជូនដំណើរនេះបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៥:០០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ច្រកVIP៕