(ទីក្រុងណាននីង)៖គណៈប្រតិភូ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ បានអញ្ជើញមកដល់ទីក្រុងណាននីង ខេត្តក្វាងស៊ីសាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុខសុវត្ថិភាព ព្រមទាំងមានការរៀបចំពិធីជប់លៀងជាផ្លូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានក្រុមហ៊ុន Speed Technology Co. Ltd.។
ពិធីជប់លៀងទទួលស្វាគមន៍នេះបានប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទីយប់ នៅសណ្ឋាគារLiyuan International Hotel ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន៕







