ព័ត៌មាន

បន្ទាប់ពីដំណើរការនូវកិច្ចប្រជុំរយៈពេល៣ថ្ងៃបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យរួចមក អាជ្ញាធរជាតិអាវុធគីមី ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំដំណើរទស្សនកិច្ចជាគណប្រតិភូសម្រាប់សមាជិករដ្ឋភាគីដែលបានចូលរួមក្នុងកិច្ចប្រជុំ ធ្វើដំណើរទៅកាន់រម្មណីយដ្ឋានអង្គរ ដើម្បីទស្សនានូវប្រាសាទអង្គរ ដែលស្ថាបត្យកម្មដ៏ល្អឯកបំផុតនៃព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃព្រហស្បតិ៍ ១៥ កើត  ខែស្រាពណ៍ ឆ្នាំថោះ

បញ្ជស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៣ 

(សៀមរាប)៖ អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ កិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ដែលរៀបចំឡើងនៅសណ្ឋាគាអង្គរមីរ៉ាខល (Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប។ កិច្ចប្រជុំខាងលើបានប្រព្រឹត្តទ្បើងរយៈពេលចំនួន០៣ថ្ងៃ ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមីរ៉ាខល (Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីបណ្តាសមាជិកនៃរដ្ឋភាគីពាក់ព័ន្ធចំនួន៣៣ប្រទេស។ 

បន្ទាប់ពីដំណើរការនូវកិច្ចប្រជុំរយៈពេល៣ថ្ងៃបានប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងជោគជ័យរួចមក អាជ្ញាធរជាតិអាវុធគីមី ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំដំណើរទស្សនកិច្ចជាគណប្រតិភូសម្រាប់សមាជិករដ្ឋភាគីដែលបានចូលរួមក្នុងកិច្ចប្រជុំ ធ្វើដំណើរទៅកាន់រម្មណីយដ្ឋានអង្គរ ដើម្បីទស្សនានូវប្រាសាទអង្គរ ដែលស្ថាបត្យកម្មដ៏ល្អឯកបំផុតនៃព្រះរាជាណាចក្រកម្ពុជា។ 

ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ