ព័ត៌មាន

នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា ផ្ញើសារជូនពរ​សម្តេចតេជោ ហ៊ុន សែន ​ក្នុងឱកាសរំលឹកខួប​២០ឆ្នាំ នៃ​នយោបាយ​ឈ្នះ​ឈ្នះ ​ដែលបញ្ចប់សង្គ្រាមនៅកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ​ផ្ញើ​សារគោរពជូនពរ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងឱកាសរំលឹកខួប​២០ឆ្នាំ នៃ​នយោបាយ​ឈ្នះ​ឈ្នះ​របស់សម្តេច (២៩-១២-១៩៩៨-២៩-១២-២០១៨) ដែលនាំ​ឲ្យកម្ពុជាមានសុខ សន្តិ​​ភាពពេញបរិបូរណ៍ និងការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។

នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មានសុខភាព ល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ធំធេងថែមទៀត ក្នុងការ បន្តដឹកនាំ មាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ជាថ្មីម្ដងទៀតយើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី និង ចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕​