(ភ្នំពេញ)៖ទិវាសហភាពអឺរ៉ុប ខួបលើកទី៧៤ នៃសេចក្តីប្រកាសរបស់ស៊ូម៉ាន់ !
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមជាកិត្តិយសក្នុងទិវាសហភាពអឺរ៉ុប ខួបលើកទី៧៤ នៃសេចក្តីប្រកាសរបស់ស៊ូម៉ាន់ ក្រោមការអញ្ជើញ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុបប្រចាំកម្ពុជា ។
ទិវានៃសហភាពអឺរ៉ុបនេះបានប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៨:០០នាទីរសៀលនៅគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំរាជាណាចក្រកម្ពុជា។








