ថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម ឯកឧត្តម ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការចាត់តាំងគណៈប្រតិភូចូលរួម “The Fifty-Seventh Session of the Preparatory Commission of CTBTO”នៅទីក្រុងវ៉យែន ប្រទេសអូទ្រីស ក្នុងទម្រង់ Hybrid format ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទី ដល់ម៉ោង ១៨:៣០នាទី
និងចាប់ពីម៉ោង ២០:៣០នាទី ដល់ម៉ោង ២២:៣០នាទី ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន