ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម ឧត្តមសេនីយ៍ត្រី នឿន ប្រាជ្ញា ជំនួយការអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមីឧត្តមសេនីយ៍ត្រី ប៉ាល់ សុធា នាយករង នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ ព្រមទាំងលោកវរៈសេនីយ៍ឯក កែវ វុទ្ធី នាយករង នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីបានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពិនិត្យ និងវាយតម្លៃនៃសមាសធាតុក្របខណ្ឌដែលបានព្រមព្រៀងសម្រាប់ការអនុវត្តពេញលេញនៃមាត្រា XI (C-16/DEC.10 ចុះថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១១) ទីក្រុងឡាអេ ប្រទេសហូឡង់ តាមប្រព័ន្ធអនឡាញ (Microsoft Teams) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទី រហូតដល់ម៉ោង ១៦:៤០នាទី ម៉ោងនៅប្រទេស ហូទ្បង់ ។
សមាសភាព ចូលរួមតាមប្រព័ន្ធ (Microsoft Teams) មានចំនួន ៨៤ នាក់ មកពីបណ្តាប្រទេសផ្សេងៗ ក្នុងរួមមានមន្ត្រីនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមីចំនួន០៣នាក់។
គោលបំណងនៃការបង្កើតអង្គសិក្ខាសាលានេះគឺដើម្បីពិភាក្សាលើការអនុវត្តមាត្រា XI និងបង្ហាញពីសកម្មភាពសំខាន់ៗដែលអនុវត្តដោយលេខាធិការដ្ឋានបច្ចេកទេស និងរដ្ឋភាគី ដើម្បីជំរុញការអនុវត្តពេញលេញនៃមាត្រា XI នៃ CWC (Chemical Weapons Convention) ក្នុងវិស័យនៃការគ្រប់គ្រងគីមីរួមបញ្ចូលគ្នា ការលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងការលើកកម្ពស់ចំណេះដឹងនៃផ្នែកគីមី។ លើសពីនេះទៅទៀតឆ្លុះបញ្ចំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពជាបន្តបន្ទាប់ក្រោមមាត្រា XI ឆ្ពោះទៅរកការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាទៅកាន់រដ្ឋភាគីនីមួយៗក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត ៕
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន