ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចុះត្រួតពិនិត្យនិងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៅលើទីលានជាក់ស្តែង ដែលបានកំពុងត្រៀមធ្វើលំហាត់រួមគ្នាមួយលើការងារសង្រ្គោះគ្រោះមហន្តរាយ ក្នុងសមយុទ្ធនេះ មានកំលាំងទ័ពជំនាញគីមីសាស្ត្រ អាវុធនុយក្លេរអ៊ែរ និងវិទ្យុសកម្ម កងទ័ពទាំងពីរចូលរួមក្នុងសកម្មភាពនេះផងដែរ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម ដែលត្រៀមប្រារព្ធធ្វើឡើងនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមស្ថិតនៅក្នុងភូមិសាស្រ្តឃុំទួលស្តី ស្រុក ចន្ទ្រា ខេត្តស្វាយរៀង៕
(ស្វាយរៀង)/NACWNEWS