ថ្ងៃអង្គារ ១៣ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអនុញ្ញាតឲ្យឧត្តមសេនីយ៍ត្រី កេន កិត្យារដ្ឋ នាយករង វិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី ជាតំណាងអញ្ជើញចូលរួមកិច្ចប្រជុំ The fifty-Sixth Session of the Preparatory Commission of CTBTO តាមប្រព័ន្ធនិម្មិត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ដល់ ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី
រសៀល នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី។
កម្មវិធីនេះប្រព្រឹត្តទៅនៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ដោយមានការចូលរួមពីតំណាងនៃបណ្តាប្រទេសហត្ថលេខី និងអ្នកសង្កេតការណ៍ ប្រមាណជាជាង ១០០ រូប ដែលខ្លឹមសារនៃកិច្ចប្រជុំសម្រាប់ថ្ងៃទី១រួមមាន៖
– ការពិនិត្យ និងបង្ហាញពីរបាយការណ៍ប្រចាំឆ្នាំ២០២០ និង របាយការណ៍ផ្ទៀងផ្ទាត់ពីសកម្មភាពដែលបានធ្វើកន្លងមកក្នុងឆ្នាំ២០២០ របស់CTBTO ជាមួយនឹងបណ្តាប្រទេសហត្ថលេខីរបស់ខ្លួន ដោយលេខាធិការប្រតិបត្តិ (Executive Secretary) នៃអង្គការ CTBTO
– ការចូលរួមStatements គាំទ្រពីបណ្តាក្រុម និងប្រទេសនានារួមមាន៖
G77 and China, European Union , African Group, Arab Group , Nordic Group ,Japan
, Jordan , Namibia, Brazil ,Indonesia , Germany , Morocco ,Israel ,Egypt ,Costa Rica , Switzerland , Thailand , France
, Malaysia , Italy , Canada ,Austria
,Mexico ,Tunisia ,South Africa ,Panama
, Iraq
កម្មវិធីនៃកិច្ចប្រជុំបានបញ្ចប់ទៅនៅម៉ោង ២១ៈ៣០នាទី ។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ