(សហរដ្ឋអាមេរិក)÷ ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋាន គ្រប់គ្រងសារធាតុគីមី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរសម័យវេទិការតំបន់អាស៊ានលេីកទី១៥ស្តីពីការមិនរីកសាយនិងការកាត់បន្ថយអាវុធនុយក្លេអ៊ែ ដែលមាន ប្រទេសថៃ ស្រីលង្ការ និងសហរដ្ឋអាមេរិក បានធ្វេីជាសហប្រធានរៀបចំកិច្ចប្រជុំ 15th ARF Inter-Sessional Meeting on Non-Proliferation and Disarmament ព្រមទាំងមានសមាសភាពចូលរួមកិច្ចប្រជុំសរុប៧០នាក់ មកពីបណ្តាលប្រទេសផ្សេងៗដូចជា៖ អូស្ត្រាលី បង់ក្លាដេស ប្រុយណេ កម្ពុជា កាណាដា ចិន សហគមន៍អ៊ីរ៉ុប ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ភូមា ញ៉ូហ្សីឡែន ហ្វីលីពីន កូរ៉េខាងត្បូង រុស្សី សាំងហ្គាពួ ស្រីលង្ការ ថៃ ទីមរ័ សហរដ្ឋអាមេរិក វៀតណាម និងលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំនេះបានធ្វើការលើកនូវចំណុះសំខាន់ៗជាច្រើនយកមកពិភាក្សាដូចជា÷ ការលេីកយោបល់ពីCSCAPស្តីពីក្រុមសិក្សាអំពីការមិនរីកសាយភាយនិងការកាត់បន្ថយអាវុធនុយក្លេអ៊ែ ការប្រេីប្រាស់ថាមពលនុយក្លែអ៊ែក្នុងវិស័យសន្តិភាព ការធ្វេីសមាហរណកម្មនៃបច្ចេកវិទ្យាចុងក្រោយក្នុងក្រមខណ្ឌការមិនរីកសាយភាយនិងការកាត់បន្ថយអាវុធនុយក្លេអ៊ែ កិច្ចពិភាក្សាអំពីយ៉េនឌ័រនិងយុវវ័យបន្តវេននាពេលអនាគតក្នុងក្របខណ្ឌការមិនរីកសាយភាយនិងការកាត់បន្ថយអាវុធនុយក្លេអ៊ែ ការផ្ទៀងផ្ទាត់អំពីតម្លាភាព និងភាពមិនអាចត្រឡប់វិញបាន(Irreversibility, Verification, and Transparency) ការចូលរួមទ្រទ្រង់សន្តិសុខនិងស្ថេរភាពក្នុងតំបន់ពីចលនាការមិនរីកសាយភាយនិងការកាត់បន្ថយអាវុធនុយក្លេអ៊ែ ការប្រេីប្រាស់ARFដេីម្បីកាត់បន្ថយហានិភ័យយុទ្ធសាស្ត្រ និងជាចុងក្រោយគឺការជ្រេីសរេីសCo-Chairសម្រាប់អាណត្តិក្រោយ។
កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅរយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក៕



