ព័ត៌មាន

កិច្ចប្រជុំស្តីពីផែនការសម្របសម្រួលការរៀបចំសិក្ខាសាលាបច្ចេកទេស!

(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត  ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោក Ransom J. AVILLA អតីតប្រធានប្រចាំតំបន់ ទទួលបន្ទុកប្រទេសកម្ពុជា និងប្រទេសហ្វីលីពីន លើកម្មវិធីត្រួតពិនិត្យការនាំចេញ និងសន្តិសុខព្រំដែន(EXBS) និងលោក Lewis Pyrtle  ប្រធានប្រចាំតំបន់ថ្មី ព្រមទាំងមន្ត្រីជំនាញកម្មវិធី EXBS របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា  និងអ្នកជំនាញការទទួលបន្ទុកផ្នែកគ្រប់គ្រងទំនិញយុទ្ធសាស្រ្តស្តីពីផែនការសម្របសម្រួលការរៀបចំសិក្ខាសាលាបច្ចេកទេស និងការកសាងសមត្ថភាពជូនដល់អាជ្ញាធរជាតិអាវុធគីមី នាពេលអនាគត។

កិច្ចប្រជុំនេះបានប្រព្រឹត្តថ្ងៃអង្គារ ៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤