(ក្រសួងការពារជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោកMartin Raithelhuber មន្រ្តីជំនាញរបស់អង្គការ UNODC ក្នុងការរៀបចំផែនការកិច្ចសហប្រតិបត្តិការលើការងារជំនាញនាពេលអនាគតជាមួយអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី និងស្ថាប័នពាក់ព័ន្ធផ្សេងៗ។
កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅយ៉ាងរលូន នឹងប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងស្និតស្នាលបំផុត។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១០:០០នាទីព្រឹក នៅបន្ទប់ប្រជុំទីស្ដីការក្រសួងការពារជាតិ(អគារA)



