ថ្ងៃពុធ ១៤ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអនុញ្ញាតឲ្យ ឧត្តមសេនីយ៍ទោ នឿន វិទ្យា នាយក នាយកដ្ឋានគ្រប់គ្រងសារធាតុគីមី ជាតំណាងអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ របស់អាជ្ញាធរជាតិនៃរដ្ឋភាគីអនុសញ្ញាអាវុធគីមី(CWC) នៅក្នុងតំបន់អាស៊ី
ក្នុងកិច្ចប្រជុំនេះផងដែរមានគោលបំណង៖
– ដើម្បីធ្វើការពិនិត្យឡើងវិញ និងពិភាក្សាទៅលើការអនុវត្ត អនុសញ្ញាអាវុធគីមី(CWC) ថ្នាក់ជាតិ និងពិនិត្យលើការកែតម្រូវ អ្វីជាអទិភាពនៅក្នុងថ្នាក់តំបន់ ដែលជាជំនួយគាំទ្រដល់ការកសាងសមត្ថភាព។
– ធ្វើការពិភាក្សាទៅលើកត្តាប្រឈមក្នុងការអនុវត្តអនុសញ្ញា
– ការពង្រឹងសមត្ថភាព និងកិច្ចគាំទ្រដល់អាជ្ញាធរជាតិ និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តអនុសញ្ញាអាវុធគីមីថ្នាក់ជាតិឱ្យមានប្រសិទ្ធភាព ។
នៅក្នុងសកម្មភាពនៃកិច្ចប្រជុំ រួមមាន៖
– ការបន្តធ្វើបទបង្ហាញរបស់អ្នកជំនាញការ អង្គការ OPCW មកពីផ្នែក ICB, APB, IPB, Verification Division, Officer of Confidentiality and Security
– ការធ្វើបទបង្ហាញដោយសង្ខេបពីតំណាងអាជ្ញាធរជាតិ នៃរដ្ឋភាគី CWC : ប្រទេសបង់ក្លាដែស ប្រទេសកម្ពុជា ប្រទេសម៉ាទ្បេស៊ី និងប្រទេសឥណ្ឌា។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ