ព័ត៌មាន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ សុវណ្ណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំប្រតិភូដើម្បីទទួលដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិអាវុធគីមី មាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិអាវុធគីមី ចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៩ នៃមន្ត្រីបង្គោលជាតិរបស់មជ្ឈមណ្ឌលឧត្តមភាពCBRN នៃសហភាពអឺរ៉ុប

ថ្ងៃសៅរ៍ ១៤ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្វាយ សុវណ្ណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំប្រតិភូដើម្បីទទួលដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អាជ្ញាធរជាតិអាវុធគីមី មាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានដឹកនាំគណៈប្រតិភូអាជ្ញាធរជាតិអាវុធគីមី ចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៩ នៃមន្ត្រីបង្គោលជាតិរបស់មជ្ឈមណ្ឌលឧត្តមភាពCBRN នៃសហភាពអឺរ៉ុប ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៤:០០នាទីរសៀល នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(បន្ទប់VIP)។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។