ថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរង
នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម និងជាប្រធានក្រុមការងារនីតិកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់មតិរបស់ក្រុមការងារជំនាញបច្ចេកទេស និងមន្រ្តីជំនាញផ្នែកច្បាប់របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី តាមរយៈប្រព័ន្ធអនទ្បាញ Zoom Meeting ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០រសៀល ។ កិច្ចប្រជុំនេះផងដែរមានការចូលរួម ពី អគ្គលេខាធិការរង នាយក នាយកដ្ឋាន នាយករងនាយកដ្ឋាន ជំនួយការ ព្រមទាំងនាយរងការិយាល័យ។
គោលបំណងនៃកិច្ចប្រជុំនេះផងដែរ ផ្តោតទៅលើគោលការណ៍សំខាន់ៗពីរដូចខាងក្រោម៖
១. ការណែនាំ សម្រាប់បំពេញទម្រង់ចម្លើយដែលមានភាពខុសគ្នាដោយអន្លើក្នុងកម្មវិធីផ្ទេរសារធាតុគីមី(Guidance for Completing the transfer Discrepancies )។
២. ស្ថានភាពអនុវត្តមាត្រា VII នៃវិធានការដំបូងដោយរដ្ឋភាគី កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១(Status of Implementation of Article VII Initiative Measures by state Party as at 31st July 2021)។
ជាក់ស្តែងជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី ជាប្រធានអង្គប្រជុំបានលើកពន្យល់បង្ហាញពីបញ្ហាមួយចំនួន ដែលឈានទៅរកកិច្ចប្រជុំនេះ ដោយឯកឧត្តម បានលើកទ្បើងថាកន្លងមកអង្គការហាមឃាត់អាវុធគីមី ដែលជាអង្គការអន្តរជាតិ ដែលហៅកាត់ថា (OPCW) បានលើកទ្បើងពីបញ្ហាមួយចំនួនកន្លងមកពាក់ព័ន្ធទៅនឹងភាពខុសគ្នានៃខ្នាត រង្វាស់ ប្រវែង ដែលបណ្តាប្រទេសជាសមាជិករដ្ឋភាគីប្រើប្រាស់បានធ្វើជារបាយការណ៍ផ្ញើជូនមក អង្គការ ( OPCW ) ប៉ុន្តែ ខ្នាត រង្វាស់ ក៏ដូចជាប្រវែង ដែលប្រទេសមួយចំនួនផ្ញើរមកមានភាពខុសគ្នាទៅតាមបណ្តាប្រទេសមួយចំនួន។ បន្ទាប់ពីបានលើកទ្បើងនូវចំណុចមួយចំនួនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី ដែលជាប្រធានអង្គប្រជុំ បានជម្រុញលើកទឹកចិត្តទៅដល់សមាជិកនៃអង្គប្រជុំទាំងមូលឱ្យមានការចូលរួមជាមតិយោបល់ទៅលើរបៀបវារៈខាងលើ។
ជាលទ្ធផលនៃអង្គប្រជុំ ដោយមានការចូលរួមមតិយោបល់យ៉ាងផុសផលពីសមាជិកនៃអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី ដែលជាប្រធានអង្គប្រជុំ បានកំណត់ទិសដៅបន្តដើម្បីអាចឈានទៅរកការស្នើសុំបង្កើតអនុក្រឹត្យពាក់ព័ន្ធបន្ថែមដើម្បីជម្រុញឲ្យស្ថាប័នពាក់ព័ន្ធ (Stakeholders) ក្នុងការចូលរួមសហការជាមួយអាជ្ញាធរជាតិអាវុធគីមីអោយកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ជាពិសេសអោយស្របទៅតាមគោលការណ៍ច្បាប់នៅក្នុងប្រទេស និងអង្គការអង្គការហាមឃាត់អាវុធគីមី ដែលហៅកាត់ថា (OPCW) ។ បន្តជម្រុញឱ្យសមាជិកនៃអង្គប្រជុំចូលរួមផ្តល់បន្ថែមនូវឯកសារពាក់ព័ន្ធដើម្បីបាននូវធាតុចូលសំខាន់ៗទៅតាមគោលការណ៍នៃអង្គប្រជុំ ។បន្តជម្រុញលើកទឹកចិត្តបង្កើត Teams Work ក្នុងការបន្តធ្វើការងារដែលពាក់ព័ន្ធ បន្ថែមជាងនេះទៅទៀតជម្រុញឲ្យសមាជិកនៃអង្គប្រជុំធ្វើតារាង Matrix ដោយយកទំរង់ស្របទៅតាមអង្គការ OPCW ដើម្បីទ្បើងធ្វើបទបង្ហាញក្នុងកិច្ចប្រជុំបន្ទាប់ ក្នុងគោលបំណងឲ្យសម្រេចបាននូវលទ្ធផលនៃកិច្ចប្រជុំក្នុងពេលឆាប់ៗនាពេលខាងមុខ ។ ជាកិច្ចបញ្ចប់នៃអង្គប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម និងជាប្រធានក្រុមការងារនីតិកម្ម បានថ្លែងអំណរគុណទៅដល់សមាជិកនៃអង្គប្រជុំ ដែលបានចូលរួមចំណែក
នូវមតិយោបល់យ៉ាងផុសផល ឆ្លៀតក្នុងឱ្យកាសនៃការបិទអង្គប្រជុំនេះ ឯកឧត្តម សូមកោតសរសើរនិងវាយតម្លៃខ្ពស់ និងជូនពរឱ្យសមាជិកនៃអង្គប្រជុំទាំងអស់ជួបតែពុទ្ធពរ
ទាំង បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំបីឃ្លៀងឃ្លាតទ្បើយ៕
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន
និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន