ថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១
(កំពង់ឆ្នាំង)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ញ៉ែម សារិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលកម្លាំងឆ្លើយតបឧប្បត្តិហេតុដែលបង្កឡើងដោយ សារធាតុគីមី អាវុធគីមី អាវុធនុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម វគ្គ២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក នៅវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី(លង្វែក)។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
ព័ត៌មាន