ថ្ងៃអាទិត្យ ៦ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១
(កោះកុង) ៖ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល រួមជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានអញ្ជើញជាសហអធិបតី ក្នុងពិធីប្រកាសគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុក ឃុំ និង រចនាសម្ព័ន្ធគណបក្សស្រុកស្រែអំបិល ដោយមានការចូលរួមពី ឯកឧត្តម អនុប្រធានក្រុមការងារថ្នាក់កណ្ដាល លោក លោកស្រី ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារថ្នាក់ស្រុក និងប្រធានគណបក្សឃុំ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ខេត្តកោះកុង ។
ដែលប្រព្រឹត្តទៅនៅវេលាម៉ោង៩:០០នាទីព្រឹក នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្រែអំបិល ខេត្តកោះកុង។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ។
ព័ត៌មាន