ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យឯកឧត្ដម ឧត្តមសេនីយ៍ឯក រ័ត្ន មុនី អគ្គលេខាធិការរង អមមន្រ្តី១រូប ជាតំណាងចូលរួមកិច្ចប្រជុំក្រុមការងារ បច្ចេកទេសចម្រុះរាជរដ្ឋាភិបាលដៃគូ អភិវឌ្ឍន៍លើវិស័យមីន (TWG-MA) តាមរយះប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Zoom) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេស និងជាអនុប្រធានទី១ នៃ អាជ្ញាធរមីន

ថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ
ត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យឯកឧត្ដម ឧត្តមសេនីយ៍ឯក រ័ត្ន មុនី
អគ្គលេខាធិការរង អមមន្រ្តី១រូប
ជាតំណាងចូលរួមកិច្ចប្រជុំក្រុមការងារ
បច្ចេកទេសចម្រុះរាជរដ្ឋាភិបាលដៃគូ
អភិវឌ្ឍន៍លើវិស័យមីន (TWG-MA)
តាមរយះប្រព័ន្ធបច្ចេកវិទ្យាឌីជីថល (Zoom) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម លី ធុជ
ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម
ពិសេស និងជាអនុប្រធានទី១ នៃ
អាជ្ញាធរមីន ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩:០០នាទីព្រឹក។ ក្នុងកិច្ចប្រជុំនេះផងដែរមានសមាសភាពចូលរួម៖
១-អគ្គលេខាធិការដ្ឋាន អាជ្ញាធរមីន
២-អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ
៣-មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
៤-មជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាព
៥-តំណាងកម្មវិធិអភិវឌ្ឍន៍UN
៣-តំណាងស្ថានទូត និងអង្គការនានា
(រុស្ស៊ី បារាំង អូស្រ្តាលី ឥណ្ឌូណេស៊ី ឥណ្ឌា
ណកវ៉េ NPA Acoco ក្រុមហ៊ុនចៃកា)
ជាលទ្ធផលនៃកិច្ចប្រជុំទទួលបានភាពល្អប្រសើរដោយទទួលបានការគាំទ្រពីអង្គការ និងស្ថានទូតនានា ក្រោយពីបានស្តាប់
របាយការណ៍អំពីការកំចាត់គ្រាប់មីន
ការរានដីស្អាតជូនប្រជាពលរដ្ឋ។
កិច្ចប្រជុំនឹងរៀបចំកម្មវិធីបន្តទៅទៀត។
ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ។