ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត  ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣

ថ្ងៃអង្គារ ១៣ កើត  ខែស្រាពណ៍ ឆ្នាំថោះ

បញ្ជស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៣ 

(សៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត  ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅសណ្ឋាគារអង្គរមីរ៉ាខល (Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប។

គួជម្រាបផងដែរថាកិច្ចប្រជុំអាជ្ញាធរជាតិលើកទី២១ នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី ខាងលើ មានការចូលរួមជាអធិបតីពី លោកស្រី បេត្រិច ឡាហ៊ូប (BEATRIX LAHOUPE) ប្រធានផ្នែកគាំទ្រការអនុវត្ត នៃអង្គការហាមឃាត់អាវុធគីមី (OPCW) ព្រមទាំងបានចូលរួមពីបណ្តាប្រទេសដែលជារដ្ឋភាគីចំនួន ៣៣ប្រទេសផងដែរ។ 

កិច្ចប្រជុំដ៏មានសារសំខាន់ខាងលើនឹងប្រព្រឹត្តទ្បើងរយៈពេលចំនួន០៣ថ្ងៃ ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគាអង្គរមីរ៉ាខល (Angkor Miracle) ក្នុងទីរួមខេត្តសៀមរាប។

ក្នុងឳកាសដ៏មានសារៈសំខាន់នេះដែរ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា រ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្មបានសម្តែង ការស្វាគមន៍ យ៉ាងកក់ក្តៅបំផុតចំពោះប្រធានប្រតិភូ និងគណប្រតិភូអាជ្ញាធរជាតិនៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី (CWC) នៅក្នុងតំបន់អាស៊ី សហការី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានមកចូលរួម។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមផងថា វត្តមាននៃអាវុធគីមីគឺជាការគំរាមកំហែងដ៏ធំមួយដល់សន្តិសុខ និងសុវត្ថិភាព នៅក្នុងតំបន់ ក៏ដូចជាសាកលលោកផងដែរ។ 

ដូចច្នេះគ្រប់បណ្តាប្រទេសទាំងអស់ក្នុងសាកលលោកគួរតែចូលរួមលុបបំបាត់អាវុធគីមីឱ្យអស់ តាមរយៈកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និតទាំងទ្វេភាគី និងពហុភាគី ក្រោមការដឹកនាំ និងសម្របសម្រួលដោយអង្គការហាមឃាត់អាវុធគីមី ហៅកាត់ថា  OPCW។ 

ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ