ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជេីញចុះត្រួតពិនិត្យក្រុមការងារនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម​ ដើម្បីរៀបចំទីកន្លែងប្រជុំប្រចាំឆ្នាំរបស់អាជ្ញាធរជាតិលេីកទី២១នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី(CWC)នៅក្នុងតំបន់អាសុី​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩-៣១​ ​ខែសីហា​ ឆ្នាំ២០២៣​

ថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ 

(ខេត្តសៀមរាប)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជេីញចុះត្រួតពិនិត្យក្រុមការងារនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម​ ដើម្បីរៀបចំទីកន្លែងប្រជុំប្រចាំឆ្នាំរបស់អាជ្ញាធរជាតិលេីកទី២១នៃរដ្ឋភាគីរបស់អនុសញ្ញាអាវុធគីមី(CWC)នៅក្នុងតំបន់អាសុី​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩-៣១​ ​ខែសីហា​ ឆ្នាំ២០២៣​។ ការអញ្ជើញចុះត្រួតពិនិត្យខាងលើនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង៨:០០នាទីព្រឹកនៅសណ្ឋាគារអង្គរមីរ៉ាខលខេត្តសៀមរាប​។ 

ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ