ថ្ងៃពុធ ៧ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការងាររៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីអនុសញ្ញាអាវុធជីវសាស្ត្រ នៅព្រះរាជាណាចក្រកម្ពុជា តាមប្រព័ន្ធអនឡាញ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទីរសៀល នៅសាលប្រជុំA អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិអាវុធគីមី។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ