ថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣
(ក្រសួងការពារជាតិ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមប្រជុំគណៈកម្មាធិការលទ្ធកម្ម ក្រសួងការពារជាតិ បើកសំណើដេញថ្លៃផ្គត់ផ្គង់ ស្បៀងក្រៀម សម្ភារៈគីមីសង្គ្រាម សម្ភារៈថែទាំជួសជុលរបស់កងទ័ពជើងគោក ប្រចាំឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ ដែលប្រព្រឹត្តទៅនៅ វេលាម៉ោង១៤:៣០នាទីរសៀល នៅអគារA ជាន់ទី៤ បន្ទប់លេខ៤១ ទីស្ដីការក្រសួងការពារជាតិ ។
https://www.facebook.com/100069008020726/posts/pfbid02QFj4atoZCneozD9e1cy2Gnzgz3WuAmiM72GHcDqBzrZdt62s9s3R6PJs2dHCys7ql/?mibextid=K8Wfd2
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ