ថ្ងៃសៅរ៍ ១២ កើត ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣
(កោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ព្រមទាំង ជំទាលោកវ បានអញ្ជើញដឹកនាំនាយទាហាន នាយទាហានរង ចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី អញ្ជើញចូលរួមក្នុងពិធីប្រគេនទានព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១៤វត្ត នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងនោះផងដែរ ឯកឧត្តម បណ្ឌិត បានប្រគេនទេយ្យទានក្នុងមួយវត្តទទួលបាន ៖ អង្ករ១បាវ,ទៀន១គូរ,ស្លាដក់១, ភេសជ្ជៈ២កេស, ទឹកសុទ្ធ២កេស, មីម៉ាម៉ា២កេសតូច,ស្ករសរ២គីឡូក្រាម, ប៊ីចេង១គីឡូក្រាម, ទឹកត្រី១កេស, ស្បង់សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥ និងបច្ច័យចំនួន ៦០០ ០០០រៀល ។ ដែលប្រព្រឹត្តទៅនៅវេលាម៉ោង ៨:០០នាទីព្រឹក នៅវត្តស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ដោយ:នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។





