ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងធ្វើការសំណេះសំណាលជាមួយ នឹងមន្រ្តីជំនាញនៃសហភាពអឺរ៉ុប ព្រមទាំងមន្រ្តីមកពីអន្តរក្រសួង ពាក់ព័ន្ធក្នុងវគ្គបំប៉នពិសេស ការធ្វើលំហាត់លើតុ និងលំហាត់អនុវត្តជាក់ស្តែងលើទីវាល សម្រាប់ការការពារសន្តិសុខ សុវត្ថិភាព CBRN ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការអាស៊ាន លើកទី១២

ថ្ងៃពុធ ៨ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣
(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញចុះត្រួតពិនិត្យទីតាំង និងធ្វើការសំណេះសំណាលជាមួយ នឹងមន្រ្តីជំនាញនៃសហភាពអឺរ៉ុប ព្រមទាំងមន្រ្តីមកពីអន្តរក្រសួង ពាក់ព័ន្ធក្នុងវគ្គបំប៉នពិសេស ការធ្វើលំហាត់លើតុ និងលំហាត់អនុវត្តជាក់ស្តែងលើទីវាល សម្រាប់ការការពារសន្តិសុខ សុវត្ថិភាព CBRN ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាជនពិការអាស៊ាន លើកទី១២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៣:០០ រសៀល នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ​ ។