ព័ត៌មាន

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ព្រមទាំងក្រុមការងារក្រុមការងារ បាននាំយកអំណោយប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល សម្រាប់ផ្តល់ជូនអ្នកជំងឺកូវីដ-១៩

ថ្ងៃសៅរ៍ ១កើត ខែទុតិយសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១

(ខេត្តកោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រែអំបិល ព្រមទាំងក្រុមការងារក្រុមការងារ បាននាំយកអំណោយប្រគល់ជូនរដ្ឋបាលស្រុកស្រែអំបិល សម្រាប់ផ្តល់ជូនអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលវិទ្យាល័យស្រែអំបិល និងមណ្ឌលបឋមសិក្សាស្រែអំបិល ដែលមានសម្ភារៈរួមមាន ប៉ៅអុីចំនួន១០០ ភួយចំនួន១០០ មុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ចំនួន២០០ និងក្រម៉ាចំនួន២០០ កម្មវិធីបានប្រព្រឹត្តទៅនៅវេលាម៉ោង១១:០០ នាទី។

ដោយ: ក្រុមការងារផ្សព្វផ្សាយ នៃនាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ