ព្រឹកថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម ព្រមជាមួយ ឯកឧត្តម កិត្តិនិតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយក រដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងសហការី តំណាងរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមប្រជុំព្រឹទ្ធសភា នីតិកាលទី៤ សម័យប្រជុំវិសាមញ្ញ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រម ព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី ស្តីពី បុព្វសិទ្ធ និងអភ័យឯកសិទ្ធរបស់អង្គការហាមឃាត់អាវុធគីមី ដោយបាន ទទួលការអនុម័តយល់ព្រមចំនួន ៥៧សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភា ទាំងមូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
#នៅវិមានព្រឹទ្ធសភា