(ប្រទេសហូឡង់)÷ ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមសន្និសីទលើកទី២៩ រដ្ឋភាគីអនុសញ្ញា ស្តីពីការហាមឃាត់ប្រើប្រាស់អាវុធគីមី (29th Session of the Conference of the State Parties) ដែលមានសមាសភាពចូលរួមជាង200នាក់ មកពីបណ្តារដ្ឋភាគី រដ្ឋចុះហត្ថលេខា និងអង្គការអន្តរជាតិនានា។
សន្និសីទលើកទី២៩នេះបានធ្វើការបោះឆ្នោតបេក្ខភាពរដ្ឋភាគីតំណាងEastern Europe Group ជាសមាជិក Executive Council នៃ OPCW សម្រាប់ឆ្នាំ២០២៥ – ២០២៧ ព្រមទាំងធ្វើសេចក្តីថ្លែងការជាតិ និងពិភាក្សាទូទៅ (National Statement and General Debat) ពិភាក្សាលើ Technical Visit Assistant (TAV Report) ចេញថ្ងៃទី ១៨ វិច្ឆិការ ២០២៤ ពិភាក្សាអំពីសភាពការណ៍នៃការប្រើប្រាស់អាវុធគីមីក្នុងសង្គ្រាម និងពិភាក្សាលើបញ្ហាផ្សេងៗមាន២៥របៀបវារៈ ដែលស្នើឲ្យសន្និសីទពិចារណានិងអនុម័ត។
សន្និសីទនេះបានប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងឡាអេ ប្រទេសហូឡង់៕




