ថ្ងៃច័ន្ទ១៤ រោច ខែ កត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
ត្រូវនឹងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៩!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការនៃអាជ្ញាធរជាតិអាវុធគីមី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាននៃគណៈកម្មការជាតិអាវុធនុយក្លេអ៊ែរ ដឹកនាំគណៈប្រតិភូនៃអាជ្ញាធរជាតិអាវុធគីមី ចូលរួមសន្និសីទរដ្ឋភាគីនៃអនុសញ្ញារហាមឃាត់អាវុធគីមី-(Conference of the State Parties to the Chemical Weapons Convention) ប្រចាំឆ្នាំលើកទី២៤ នៃ អង្គការហាមឃាត់អាវុធគីមី ( Organization for the Prohibition of Chemical Weapons-OPCW) នៅសាលប្រជុំ វេទិកាពិភពលោក(World Forum) នៃទីស្នាក់ការកណ្តាលអង្គការឃាមឃាត់អាវុធគីមី ដែលមានទីតាំងនទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សន្និសីទចូលរួមពីបណ្តាប្រទេសជាសមាជិកចំនួន១៩៣ប្រទេស និងតំណាងមកពីអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត។ សន្និសីទបានប្រារព្វ ដំណើរការតាមការរៀបចំនិងគ្រោងទុក និងបានអនុម័តនូវរបៀបវារៈនៃសន្និសីទ។
ក្នុងអំឡុងពេលសន្និសីទនេះ ឯកឧត្តម ឧត្តសេនីយ៍ បណ្ឌិត ផន ណារ៉ា ជួបប្រជុំការងារដោយឡែកជាមួយដៃគូកិច្ចសន្ទនាសហប្រតុបត្តិការមួយចំនួន ដើម្បីសិក្សាស្វែងយល់ ពិភាក្សាការងារ ពង្រឹងទំនាក់ទំនង និងធ្វើកិច្ចសហប្រតិបត្តិការនាពេលអនាគត៕
#ទីក្រុងឡាអេ ប្រទេសហូឡង់@NACWNEWS