ព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ទោ ឡុង កូឡាប អគ្គលេខាធិការរង និងជាប្រធានក្រុមការងារយេនឌរ័ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៣

ថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣
(អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ)៖ លោកជំទាវ ឧត្តមសេនីយ៍ទោ ឡុង កូឡាប អគ្គលេខាធិការរង និងជាប្រធានក្រុមការងារយេនឌរ័ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។
ខ្លឹមសារក្នុងកិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើ៖
– បូកសរុបនិងវាយតម្លៃ លទ្ធផលការងារដែលសមាជិកក្រុម សំរេចបាននារយៈពេលកន្លងមក។
– លើកទិសដៅដែលក្រុមការងារយេនឌរ័ត្រូវអនុវត្តបន្ត ។
– ផ្សព្វផ្សាយបន្តនូវមេរៀនដែលទាក់ទង នឹងបញ្ហា យេនឌរ័ ការតាមដាន និង វាយតម្លៃ។
– កម្មវិធីសំរាប់ការតាមដាន – កម្មវីធីដែលឆ្លើយតបនឹងតម្រូវការយេនឌរ័ »។
– បន្តអនុវត្តប្រយុទ្ធ ប្រឆាំងនឹងជម្ងឺ កូវីដ ១៩ ដោយប្រកាន់ខ្ជាប់នូវ សារ៣កុំនិង ៣ ការពារ ។
– ពង្រឹងការសាមគ្គីភាពផ្ទៃក្នុង។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ ។