ព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ទោ​ សុខុន​ ស្រីល័ក្ខ នាយក​ នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំចុះផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម របស់អាជ្ញាធរជាតិអាវុធគីមីសម្រាប់ ឆ្នាំ២០២៣

ថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣
(កំពត)៖ លោកជំទាវ ឧត្តមសេនីយ៍ទោ​ សុខុន​ ស្រីល័ក្ខ នាយក​ នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញដឹកនាំចុះផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម របស់អាជ្ញាធរជាតិអាវុធគីមីសម្រាប់ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៣ វេលាម៉ោង ០៧:៣០នាទីព្រឹក នៅតំបន់ប្រតិបត្តិការសឹករងកំពត។
ខ្លឹមសារនៃការផ្សព្វផ្សាយនោះផ្ដោតទៅលើ៖
បណ្តាវាគ្មិននៅក្នុងនាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអាជ្ញាធរជាតិអាវុធគីមីបានធ្វើបទបង្ហាញច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ និងអាវុធវិទ្យុសកម្ម និងបង្ហាញពីវីដេអូសកម្មភាព និងសមិទ្ធិផលនានា របស់អាជ្ញាធរជាតិអាវុធគីមីដែលបានអនុវត្តកន្លងមក ដល់បណ្តានាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងតំបន់ប្រតិបត្តិការសឹករងកំពត។
ដោយ: នាយកដ្ឋានព័ត៌មាន និងគ្រប់គ្រងស្ថានីយ
អគ្គលេខាធិការដ្ឋាន អ.ជ.អ.គ