ព័ត៌មាន

កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម កំពុងត្រៀមធ្វើលំហាត់រួមគ្នាមួយ​​លើការងារសង្រ្គោះ​គ្រោះមហន្តរាយ

ព្រឹកថ្ងៃអាទិត្យ ៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣

ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩!

ឯកឧត្តម  នាយឧត្តមសេនីយ៍  បណ្ឌិត ផន  ណារ៉ា  អគ្គលេខាធិការ  អាជ្ញាធជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចុះត្រួតពិនិត្យនិងសំណេះសំណាល ជាមួយនាយទាហាន  នាយទាហានរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៅលើទីលានជាក់ស្តែង ​ ដែល​​បានកំពុងត្រៀមធ្វើលំហាត់រួមគ្នាមួយ​​លើការងារសង្រ្គោះ​គ្រោះមហន្តរាយ​​​ ក្នុងសមយុទ្ធនេះ មានកំលាំងទ័ពជំនាញគីមីសាស្ត្រ​ អាវុធនុយក្លេរអ៊ែរ​ និងវិទ្យុសកម្ម កងទ័ពទាំងពីរចូលរួមក្នុងសកម្មភាពនេះផងដែរ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម ដែលត្រៀមប្រារព្ធធ្វើឡើងនាថ្ងៃទី១៨  ខែធ្នូ   ឆ្នាំ២០១៩ ខាងមុខនេះ  តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមស្ថិតនៅក្នុងភូមិសាស្រ្តឃុំទួលស្តី  ស្រុក ចន្ទ្រា   ខេត្តស្វាយរៀង៕

(ស្វាយរៀង)/NACWNEWS