ព័ត៌មាន

(កំពង់ឆ្នាំង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត  ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីត្រួតពិនិត្យ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៧:០០នាទីព្រឹក នៅវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី(លង្វែក)។

(កំពង់ឆ្នាំង) ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និង វិទ្យុសកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីត្រួតពិនិត្យ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ២ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៧:០០នាទីព្រឹក នៅវិទ្យាស្ថានស្រាវជ្រាវ និងពិសោធន៍សារធាតុអាវុធគីមី(លង្វែក)។
ក្នុងឱកាសនៃពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអាជ្ញាធរជាតិអាវុធគីមី បានមានមតិផ្តាំផ្ញើរទៅកាន់នាយទាហាន នាយទាហានរង និងពលទាហានត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់ក្នុងការបំពេញតួនាទីភារៈកិច្ចបំរើជាតិមាតុភូមិ ត្រូវបន្តពង្រឹងតួនាទីភារកិច្ចក្នុងការអនុវត្តការងារដែលមានកន្លងមក ជាពិសេសខិតខំពង្រឹងសមត្ថភាពចំណេះដឹងដើម្បីត្រៀមអនុវត្តការងារនៅក្នុងអណត្តិទី៧ របស់រាជរដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី៧ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។