ព័ត៌មានជាតិ

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ព្រមទាំង​ លោកជំទាវ បានអញ្ជើញដឹកនាំនាយទាហាន​ នាយទាហានរង​ ចំណុះអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី អញ្ជើញចូលរួមក្នុងពិធីប្រគេនទានព្រះវស្សា និងទេយ្យទានដល់វត្តចំនួន១៤វត្ត នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងនោះផងដែរ​ ឯកឧត្តម​ បណ្ឌិត​ បានប្រគេនទេយ្យទានក្នុងមួយវត្ត​ទទួល​បាន​ ៖​ អង្ករ១បាវ​,​ទៀន១គូរ,​ស្លាដក់១,​ ភេសជ្ជៈ​២កេស,​ ទឹកសុទ្ធ២កេស,​ មីម៉ាម៉ា២កេសតូច,​ស្ករសរ២គីឡូក្រាម,​ ប៊ីចេង១គីឡូក្រាម,​ ទឹកត្រី១កេស,​ ស្បង់សម្រាប់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥ និង​បច្ច័យចំនួន​ ៦០០​ ០០០រៀល​

ព្រិត្តិការណ៍

តាមដាន