ព្រឹកថ្ងៃពុធ ០៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣
ត្រូវនឹង កាលពីថ្ងៃទី២០នខែវិច្ឆកា ឆ្នាំ២០១៩!
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ នៃអគ្គលេខធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញជាគណៈអធិបតីបើកកម្មវិធីសន្និសីទជាន់ខ្ពស់នៃវេទិកាតំបន់អាស៊ាន ស្តីពីការកសាងសមត្ថភាពសន្តិសុខ នុយក្លេអ៊ែរនៅតំបន់អាស៊ីប៉ាស៊ីហិក (ARF High Level Symposium On Nuclear Security Capacity Building in Asia-Pacific Region) នៅមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាសន្តិសុខនុយក្លេអ៊ែររដ្ឋ (State Nuclear Security Technology Center- SNSTC) នាទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។ សន្និសីទនេះ អាជ្ញធរជាតិអាវុធគីមីធ្វើសហប្រធានជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យាសន្តសុខនុយក្លេអ៊ែររដ្ឋ និងមានមន្រ្តីជាន់ខ្ពស់ចូលរួមដំណាង១៦ប្រទេស។
#Beijing,China@NACWNEWS