ព្រឹកថ្ងៃសោរ៍ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម បានអញ្ជើញចូលរួមពិធីដាំកូនឈើ ចំនួន ១៧១៧៩ដើម ដើម្បីស្តារព្រៃឈើឡើងវិញ ក្រោមប្រធានបទ “សៀមរាបផ្ទះខ្ញុំ ភ្នំគូលែនខ្ញុំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ ដែលស្ថិតនៅ ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។